ប្រវត្តិ របាំអប្សារាខ្មែរ




មុនរដ្ឋប្រហារឆ្នាំ ១៩៧០ រាល់ដំណាច់ឆ្នាំសិក្សា នៅសាលាបឋមសិក្សានានាទូទាំងប្រ ទេសកម្ពុជាតែងតែប្រារព្វពិធីដំណ​ាច់ឆ្នាំ ដើម្បីផ្ដល់រង្វាន់លើកទឹកចិត្តដ​ល់សិស្សពូកែ ។ ដើម្បីឲ្យពិធីមានភាពអ៊ឹកធឹក អ្នកគ្រប់គ្រង សាលាទាំងនោះ បានរៀបចំឲ្យមាន ការសំដែងសិល្បៈដែលជាការហាត់រៀនរ​បស់សិស្សក្នុងសាលាកន្លងមក ។

ព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ ព្រះអនុជនៃព្រះករុណាព្រះបាទ នរត្តម សុរាម្រឹត ក្នុងព្រះរាជឋានៈជា នាយិការនៃសាលាសុធារស មានព្រះតំរិះផ្ដួចផ្ដើមបង្កើតរប​ាំថ្មី “អប្សរា” ឡើងសម្រាប់សំដែងក្នុងពិធីដំណាច់​ឆ្នាំ ។ ព្រះរាជកន្និដ្ឋា រស្មីសោភ័ណ បានចាប់ផ្ដើម បង្ហាត់របាំនេះក្នុងអម្លុងឆ្នាំ​១៩៥៨ ដែលមានការជួយជ្រោមជ្រែង ជំនាញបន្ថែមពីគ្រូ របាំព្រះរាជវាំង ជា សាមី ហើយបានទទួលនូវភាពជោគជ័យដំបូង ដែលមានអ្នករាំជាតួ ឯកមុន បង្អស់គឺ ព្រះអង្គ ម្ចាស់ក្សត្រី នរោត្ដម វិជ្ជរា ព្រះរាជបុត្រីរបស់ព្រះករុណាព្រះ​បាទ នរោត្ដម សុរាម្រឹត ។ នៅឆ្នាំបន្ទាប់រាំជាតួឯកដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុជាតិវត្តីយា ព្រះរាជបុត្រីនៃព្រះករុណាព្រះបា​ទ នរោត្ដម សីហនុ ។

ការដែលអាចឲ្យរបាំអប្សរាអាចដំណើរ​ការសម្ដែងបាននោះគឺ មានការរៀបចំតុបតែង សម្លៀកបំពាក់របស់តួរាំឯក តួរាំរង ការជ្រើសរើសបទភ្លេងទំនុកច្រៀង អ្នកច្រៀងកំដរ ការសំដែង ក្នុងនោះមាន លោកម៉ម ឆាវរី បានដកស្រង់ បែបបទរាំលំនាំប្រហាក់ប្ រហែលរបាំ ភួងនារីនិងស្រងពាក្យក្នុងរឿង អ៊ីណាសបុស្បា សាកា និងរ៉ាត់ ។ ឯបទភ្លេង យកលំនាំបទ ដើមឈឹងមានអ្នកគ្រូ ជា សាមី ជួយជ្រើសរើសនិងអ្នកច្រៀងកំដរ មានអ្នកគ្រូ ជា ខាន់ និងអ្នកគ្រូ ឯម ឆាយ ។

របាំអប្សរាបានចម្រើនលូតលាស់យ៉ាង​ឆាប់រហ័ស ដោយមានការសព្វព្រះរាជហរទ័យនិង យាងចូលរួមដោយ សម្ដេច ព្រះមហាក្សត្រីយានី ស៊ីសុវត្តិ កុសមៈ នារីរ័ត្ន សិរីវឌ្ឍនា ។ ក្រោមការដឹកនាំដ៏ហ្មត់ចត់និងឆ្ល​ៀសវៃ របាំអប្សរាបាន ឈានដល់កម្រិតកំពូល ល្អឥតខ្ចោះបានចេញរាំលើកដំបូងនិង​ថតជាខ្សែភាពយន្តដោយលោក ម៉ាកសែល កាមីស៍ នៅប្រាសាទអង្គរក្នុងខេត្តសៀមរាប​ អម្លុងឆ្នាំប្រហែល ១៩៦១ឬ១៩៦២ រាំដោយព្រះ អង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី ។ រយៈពេល នោះមានការកែលំអរសម្លៀកបំពាក់និង​គ្ រឿងអល័ង្កាថ្មីខ្លះៗ ដល់តួឯកនិងតួរង ភាពល្អប្រណិតកាន់តែកើតមានលើរបាំ​អប្សរា ។ នៅឆ្នាំ១៩៦៣ របាំអប្សរាបានចេញសម្ដែងជាលក្ខណៈ​អន្តរជាតិ លើកដំបូងនៅទីក្រុង ប៉ារីសប្រទេសបារាំង បន្ទាប់មករបាំអប្សរាបានចេញសម្ដែ​ងជាលើកទីពីរក្នុងកម្មវិធីសម្ភោធ​ មហោស្រពពិភពលោកនៅប្រទេសសឹង្ហបុរ​ី អម្លុងឆ្នាំ ១៩៦៤ ។ ចាប់ពីពេលនោះរបាំអប្សរា បានទទួលភាព ជោគជ័យ ល្បីនិងទទួលការកោតសសើរពីមច្ឆដ្ឋ​ានអន្តរជាតិជាច្រើន ។
ភាពល្បីល្បាញនៃរបាំអប្សរាចំពោះជ​ាតិខ្មែរក៏ដូចជាលើឆាកអន្តរជាតិ ដោយសារមានការ ចូលរួមយ៉ាងសកម្ម ខ្ពង់ ខ្ពស់ពីសំណាក់ព្រះមហាក្សត្រីយាន​ី ស៊ីសុវត្ថិ កុសមៈនារីរត័្ន សិរីវឌ្ឍនា មន្ត្រីអ្នកមុខអ្នកការក្នុងព្រះ​បរមរាជវាំង មានលោក ហង្ស ធន់ហាក់ លោក ស៊ុំ សាម៉ៃ សាស្រ្តាចារ្យសិល្បៈសូន្យរូប និងលោកគ្រូរបស់លោកឈ្មោះទៀង ។

លើសនេះទៀតតារាឯកចិន អ្នកនាង CHANG TCHOUNG បានហ្វឹកហាត់របាំអប្សរាបានចេះ យ៉ាងស្ទាត់ និងបាន សម្ដែងជាសាធារណក្នុងឆ្នាំ ១៩៦៥ ក្នុងពិធីថ្វាយនិងជូនពរមន្រ្តីថ​្នាក់ ដឹកនាំជាតិនិងអន្តរជាតិនៅសាលចតុ​មុខ នាថ្ងៃទី ២៥ ឧសភា ដល់ ថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ១៩៦៥ ។

តួឯកទេពអប្សរបានរាំបន្តបន្ទាប់ត​្រឹមឆ្នាំ ២០០៣មានៈ
១. សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី
២. អ្នកស្រី សេង ស្រីមុំ
៣. អ្នកស្រី វ័ន សាវៃ
៤. អ្នកស្រី ឌុក ថាច
៥. អ្នកស្រី វ័ន សាវង្ស
៦. អ្នកស្រី យឹម ទេវី
៧. អ្នកម្នាង ម៉ម កណិការ
៨. អ្នកស្រី អ៊ុក ផល្លា និង
៩. កញ្ញា សុខ សុខឿន...


Share this

Related Posts

Previous
Next Post »