វិសាខបូជាបុណ្យដ៏ធំនៃព្រះពុទ្ធសាសនារំលឹកដល់ព្រះសមណគោត្តម ១៥កើត ខែពិសាខ ជាថ្ងៃមហាមង្គលដែលទ្រង់ប្រសូត-ត្រាស់ដឹង និងព្រះបរិនិព្វាន
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយ យ៉ាងធំ ក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធា នុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធ សមណគោត្ដមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គី ថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំង ព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។
ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែ ពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋម សម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺ ជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃ ដែលព្រះសម្ពុទ្ធ បរមគ្រូ ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិ ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិ ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ ប្លែក តែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបាន ជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា ៖
អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ
សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃ ព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បាន ត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែ ពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញ បូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នា ធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យ ថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺ ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាស ឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំង ប្រុស ទាំងស្រី អាចបំពេញកុសលកម្ម នេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជា វេលាទំនេរផង ។
ពិធីវិសាខបូជា ចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានមហាជន ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នា អ៊ូអូរ ដោយនាំទៅជា មួយនូវ គ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និង ប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោងព្រាត នៅ គ្រប់វត្ដអារាម ។ និយាយរួមការធ្វើបុណ្យវិសាខបូជា ក៏គឺ ដើម្បីរំលឹកដល់ថ្ងៃដែលជាមហាមង្គលអភិ លក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯពិធី ដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការ សម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ ចប់ ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យកើត មាន ក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យ ខ្លាំងក្លាឡើង ។ ពិធីដែលប្រជាជនខ្មែរយើង ធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបដែលល្អ និង សមស្របទៅនឹងប្រពៃណីពីបុរាណ ។
ប្រភពកំណើតនៃវិសាខបូជា
បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី “ព្រះ អង្គឌួង” ដែល គង់នៅក្នុងឧដុង្គជាដំបូងព្រោះថា កាលក្នុង ពុទ្ធសករាជ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូច ច្បាប់ ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិ កាយទូទាំងប្រទេសខ្មែរ ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយ ក៏មិនទាន់មានភាពឱឡារិកអធិក អធមដែរ ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុង ពិធី បុណ្យនេះដូចបានពោលខាងលើ ។ ព្រះមហា ប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្ម យុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះ បាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្សទ្រង់ មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយ បាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែល លោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជា រួចមកហើយ ហើយកាល បានគង់នៅប្រទេស ខ្មែរ ព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិ កនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ ធ្វើកន្លងមក។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុង ឆ្នាំណា សករាជប៉ុន្មាននោះទេ ព្រោះគ្មានឯក សារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពី អ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមាន ធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់ នៅក្រុងឧដុង្គមកម្ល៉េះ។ លុះដល់ពេលលោកមក គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។
ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ។ តាមដែលសម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត “កាលនៅព្រះសង្ឃ នាយក” ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូ ព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដ ទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិក និកាយ ទាំងគណៈមហា និកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេល និមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេច ព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើ វិសាខបូជា សម្ដេចព្រះមហាសង្ឃរាជទៀង ក៏ ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើប វិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាប មក ។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដ នៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដ តូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជ កាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណ សម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះ រាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទី នោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅពេល ដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បាន ជ្រួតជ្រាប និងធ្លាប់បានទតឃើញរបៀបបែប ផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃ ណីរហូតមកដល់សព្វថ្ងៃ ។
មុនសម័យពុទ្ធកាល ប្រទេសឥណ្ឌា មាន ឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក ។ ផ្នែក ខាង ក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាង ក្រៅ ហៅថា បច្ចន្ដប្រទេស ។ ប្រទេសនេះ មានរាជា ណាចក្រច្រើនតូច-ធំ ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។ បណ្ដានគរទាំងឡាយដែលតាំងក្នុង មជ្ឈិម ប្រទេស ក្រុងកបិលពស្ដុ ជារាជាណា ចក្រមួយ ស្ថិតនៅតំបន់ជើងភ្នំហេមពាន្ដ គ្រប់គ្រង និង ដឹកនាំដោយព្រះបាទសុទ្ធោទនៈ និងព្រះអគ្គម ហេសី ព្រះនាងសិរិមហាមាយា ។
កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេល ដែល ទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាងសិរិមហា មាយា ក៏បានស្នើសុំព្រះបរមរាជានុ ញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រ ពៃណីនៃជនជាតិឥណ្ឌានា ពេលនោះ។
នៅចន្លោះក្រុងកបិលពស្ដុ និងក្រុងទេវទហៈ មានសួនឧទ្យានមួយឈ្មោះថា ឧទ្យាន លុម្ពិនី ។ ការយាងទៅក្រុងទេវទហៈរបស់ ព្រះ នាងសិរិមហាមាយា ត្រូវឆ្លងកាត់សួនឧទ្យាន លុម្ពិនីនោះ។ នៅពេលដែលយាងទៅដល់សួន ឧទ្យានលុម្ពិនី ព្រះនាងសិរិមហាមាយា ក៏ត្រូវ ដល់ពេលកំណត់ប្រសូតព្រះរាជបុត្រ ។ ព្រះនាង ក៏ប្រសូតបានព្រះរាជបុត្រមួយអង្គមានលក្ខណៈ គ្រប់គ្រាន់ជាមហាបុរិសលក្ខណៈ ។
ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរស បានយាងដោយព្រះបាទបាន៧ ជំហាន ហើយទ្រង់ឈប់ឈរនឹង រួចបែរព្រះ*ភ័ក្ដ្រទៅទិសឧត្ដរ ទ្រង់បន្លឺព្រះវាចាថា “ខ្លួន យើងជាកំពូលនៃលោក ជាបុគ្គលប្រសើរជាង គេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោក ជាតិនេះជាកំណើតចុងបំផុតរបស់*យើង អំណើះ តទៅមុខ យើងលែងកើតទៀតហើយ” ។
ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែល សក្កៈ ត្រកូលក្សត្រសាក្យៈ ជាគោតមគោត្រ ។ 8ព្រះបិតាព្រះនាមសុទ្ធោទនៈ ជាព្រះរាជបុត្រ ព្រះបាទសីហហនុរាជ គង់នៅក្រុងកបិលពស្ដុ ។ 8ព្រះមាតាព្រះនាមព្រះនាងសិរិមហាមា យា គង់នៅក្រុងទេវទហៈជាព្រះរាជបុត្រី នៃ ព្រះបាទអញ្ជនៈក្នុងក្រុងទេវទហៈ ។
បន្ទាប់ពីប្រសូតព្រះរាជបុត្រហើយ ព្រះនាង សិរិមហាមាយា ក៏យាងត្រឡប់មកក្រុងកបិល ពស្ដុវិញ។ ជាមួយគ្នានេះ មានតាបសម្នាក់ អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅ ជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នក ចេះមើលលក្ខណៈមនុស្សយ៉ាងស្ទាត់ជំនាញ ។ តាបសនោះក៏ចូលទៅមើលព្រះរាជបុត្រ ដោយ ពិនិត្យយ៉ាងល្អិតល្អន់នូវ លក្ខណសម្បត្ដិរបស់ ព្រះរាជឱរស ហើយពោលថា “នេះជាមហា បុរសពិតប្រាកដមែន” ។
បន្ទាប់ពីប្រសូតព្រះរាជបុត្រហើយ ព្រះនាង សិរិមហាមាយា ក៏យាងត្រឡប់មកក្រុងកបិល ពស្ដុវិញ។ ជាមួយគ្នានេះ មានតាបសម្នាក់ អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅ ជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នក ចេះមើលលក្ខណៈមនុស្សយ៉ាងស្ទាត់ជំនាញ ។ តាបសនោះក៏ចូលទៅមើលព្រះរាជបុត្រ ដោយ ពិនិត្យយ៉ាងល្អិតល្អន់នូវ លក្ខណសម្បត្ដិរបស់ ព្រះរាជឱរស ហើយពោលថា “នេះជាមហា បុរសពិតប្រាកដមែន” ។
៥ថ្ងៃក្រោយមក ព្រះបាទសុទ្ធោទនៈ ក៏ បានអញ្ជើញព្រាហ្មណ៍១០៨នាក់មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម ។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើស ចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់ក៏បានសំរេចថ្វាយព្រះនាមថា សិទ្ធត្ថ ដែលមានន័យថា ជាអ្នកធ្វើឱ្យសំរេចប្រយោជន៍ ដល់មនុស្សសត្វទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិនត្រឹមតែជ្រើសរើសព្រះនាមប៉ុណ្ណោះទេ ថែមទាំងបានទស្សន៍ទាយនូវនិស្ស័យផ្សេងៗ ថែមទៀតរបស់ព្រះរាជឱរសផង ។ ព្រាហ្មណ៍ ជាច្រើនបានទាយថា “ព្រះរាជឱរស បើនៅ ជាគ្រហស្ថ នឹងបានជាស្ដេចចក្រពត្ដិ បើទ្រង់ ចេញបំពេញផ្នួសនឹងបានត្រាស់ដឹងជាព្រះពុទ្ធ ។ ចំណែកព្រាហ្មណ៍ទី៨ គឺកោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយតែម្យ៉ាងថា ព្រះមហាបុរសនឹង ទ្រង់ព្រះផ្នួស ហើយបានត្រាស់ជាព្រះពុទ្ធពិត ប្រាកដ” ។
២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍បាន ថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយព្រះទិវង្គត ។ ព្រះបាទសុទ្ធោទនៈ ក៏ទ្រង់ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជឱរសឱ្យទៅព្រះ នាងបជាបតិគោតមី ដែលត្រូវជាប្អូនបង្កើត ព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយ ព្រះ អង្គដ៏ពិសេស ព្រមទាំងជាអ្នកមេដោះ ដ៏ជិត ស្និទ្ធបំផុតផង ។
*ប្រសូត
*ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈ នាវេលាថ្ងៃត្រង់ ។
*ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរគឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំង បួន១ ។
*អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រ មួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្ម គំរប់២៩ព្រះវស្សា ។
*សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
*ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
*សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
*បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើម ពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជា ធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែលចែកជា ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ៕